មនុស្សជាច្រើននៅជុំវិញពិភពលោក គឺមានទំលាប់មួយ ដោយពួកគេញ៉ាំទឹកក្នុងខណៈពេលដែលកំពុងបរិភោគ ។ បើយោងតាមការស្រាវជ្រាវថ្មីមួយ បានរកឃើញថាវាមិនមែនជាការល្អនោះទេនៅពេលដែលធ្វើបែបនេះ (ញ៉ាំបណ្តើរផឹកទឹកបណ្តើរ)មិនមែនជាការល្អនោះទេ ដែលវាអាចធ្វើអោយយើងមានគ្រោះថ្នាក់ ចំពោះសុខភាពបាន។
អ្នកជំនាញវេជ្ជសាស្រ្តបាននិយាយថាប្រសិនបើអ្នកផឹកទឹកខណៈពេលដែលអ្នកបរិភោគនោះទេវាអាចធ្វើឱ្យគ្រោះថ្នាក់ចំពោះសុខភាពដោយ សារធាតុរាវច្រើនពេក(ទឹក) ដេលអ្នកបានផឹកចូលនោះវានឹងធ្វើអោយបង្កជាហើមពោះ ហើយនិងធ្វើអោយប្រព័ន្ធរំលាយអាហារ ធ្វើការមិនបានល្អ ហើយនិងការពារឬក៏រាំងស្ទះចំពោះការស្រូបយកសារធាតុចិញ្ចឹមបានផងដែរ។
ទន្ទឹមនឹងនេះដែរអ្នកជំនាញក៏បានណែនាំថា អ្នកមិនគួរផឹកទឹកនោះទេ ក្នុងរយៈពេលចន្លោះពី 30 ទៅ 60 នាទីមុនពេលអ្នកបរិភោគអាហារ តែបើសិនជាអ្នកពិតជាស្រេកទឹកមែននោះអ្នកអាចផឹកវាតែបន្តិចបានហើយ។ ចំនួនទឹកដែលអ្នកបានផឹកក្នុងអំឡុងពេលញ៉ាំអាហារវានឹងធ្វើអោយសាបជាតិអាស៊ីតដែលក្រពះ បានបញ្ចេញជាហេតុធ្វើអោយវាមិនអាចជួយរំលាយអាហារបាន។ដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យប្រសើរឡើងនិងបង្កើនល្បឿនដំណើរការរំលាយអាហារអ្នកគួរតែទំពារអាហាររបស់អ្នកបានម៉ត់ល្អ។
ការបរិភោគនៅពេលដែលអ្នកសម្រាកនិងការបរិភោគអាហារដែលមានជាតិជូរនោះវា បានជំរុញលំហូរទឹកប្រមាត់និងអង់ស៊ីមបានយ៉ាងល្អ សម្រាប់ការស្រូបយកសារធាតុចិញ្ចឹមពីអាហារបានក្នុងខ្ពស់បំផុត។
ខាងលើនេះហើយគឺជាមូលហេតុដែលអ្នកមិនគួរញ៉ាំទឹកមុននឹងពេលទទួលទានអាហារ៕

0 comments:
Post a Comment