វិប្បដិសារីរបស់វេជ្ជបណ្ឌិតម្នាក់ដែលបានបាត់បង់ជីវិតដោយសារជម្ងឺមហារីក

http://lickpage.blogspot.com/2016/04/blog-post.html
វេជ្ជបណ្ឌិត Richard Teo Keng Siang អាយុ៤០ ឆ្នាំ ជាសេដ្ឋីខាងផ្នែកវះកាត់កែសម្ផស្សនៅប្រទេសសឹង្ហបូរី បានដឹងថាខ្លួន កំពុងមានជម្ងឺមហារីកសួតដំណាក់កាលចុងក្រោយក្នុងពេលដែលជីវិតកំពុងស្ថិតក្នុងលំដាប់ កំពូលនៃកេរ្តិ៏ឈ្មោះ នឹងប្រាក់កាស ។ តាំងពីតូចវេជ្ជបណ្ឌិត Richard Teo King Siang តែងតែជាសិស្សពូកែឈរលំដាប់លេខមួយក្នុងថ្នាក់ គ្រប់មុខវិជ្ជា តាំងពីវិទ្យាសាស្ត្រ ដល់កីឡា។ នៅពេលចូលរៀនខាងផ្នែក វេជ្ជសាស្ត្រ លោកបានជ្រើសរើសយក ឯកទេសខាងវះកាត់កែសម្ផស្ស ពីព្រោះផលចំណូលរបស់វាខុសគ្នា ឆ្ងាយពីមុខជំនាញផ្សេងៗទៀត ។ លោកក៏បានក្លាយទៅជាសេដ្ឋីម្នាក់ក្នុងរយៈពេលមួយដ៏ខ្លី។
ខែ ០៣ ឆ្នាំ ២០១១ លោកវេជ្ជបណ្ឌិត Richard Teo បានដឹងថាខ្លួនមានជម្ងឺមហារីកសួតដំណាក់កាលចុងក្រោយ ។ លោកបានទទួលមរណៈភាពនៅចុងឆ្នាំ ២០១២។ រឿងរ៉ាវដ៏រំជួលចិត្ត នឹងពាក្យសំដីរបស់លោកប៉ុន្មានថ្ងៃមុនពេលស្លាប់ ត្រូវបានយុវជនឝ្រប់ទិសទីតាមដាន ហើយបានផ្សព្វផ្សាយពាសពេញវេបសាយសង្ឝមនានា ព្រមទាំងបានបកប្រែចេញជាច្រើនភាសា។ ខាងក្រោមនេះគឺជាការដកស្រង់យកនូវការផ្តាំផ្ញើរពោរពេញដោយវិប្បដិសារីរបស់វេជ្ជបណ្ឌិត RicharTeo អំពីកេរ្តិ៍ឈ្មោះ ប្រាក់កាស នឹងការ សោយសុខ ជាមួយនិស្សិតពេទ្យផ្នែកទន្តសាស្ត្រD1 នៅសឹង្ហបូរី នា ខែ ១១ ឆ្នាំ២០១១ ពោលគឺរយៈពេល៨ខែ ក្រោយពេលដឹងថាខ្លួនមានជម្ងឺមហារីក ។

ខ្ញុំធំដឹងក្តីឡើងក្នុងឝ្រួសារមួយដែលមានកំរិតជីវភាពក្រោមមធ្យម។ ខ្ញុំបានទទួលការយល់ដឹងច្រើនពីអ្នកនៅជុំវិញខ្លួន និងបរិយាកាសរស់នៅ ដែលច្បាស់ណាស់ថា មានជោគ ជ័យទើបមានសុភមង្្គល ។ ជោគជ័យគឺមានន័យថាមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ជាមួយការយល់ឃើញដូច្នេះ ខ្ញុំតែងមានការប្រកួតប្រជែងជាមួយគេតាំងពីតូច ។ មិនត្រឹម តែត្រូវរៀនពូកែនៅសាលាប៉ុណ្ណោះទេ ខ្ញុំត្រូវការភាពជោគជ័យលើគ្រប់វិស័យ តាំងពីសកម្មភាពជាសមូហភាព រហូតដល់ការរត់ប្រណាំង។

ខ្ញុំត្រូវតែដណ្តើមអោយបានពានរង្វាន់ដណ្តើមអោយបានពិន្ទុខ្ពស់បំផុត។ខ្ញុំបានចូលរៀននៅសាលាពេទ្យហើយក៏បានក្លាយជាវេជ្ជបណ្ឌិត។ ប្រហែលជាប្អូនៗទាំងអស់ដឹងច្បាស់ហើយថា ក្នុងវិស័យពេទ្យ ឯកទេសវះកាត់ភ្នែក គឺជាផ្នែកមួយពិបាកប្រឡងចូលរៀនបំផុត។ ខ្ញុំអាចចូលរៀនបាននឹងទទួលបានអាហារូបករណ៏ ស្រាវជ្រាវរបស់មហា វិទ្យាល័យជាតិសឹង្ហបូរី។ក្នុងពេលសិក្សាស្រាវជ្រាវ ខ្ញុំទទួលបានសញ្ញាប័ត្រពីរ។ មួយអំពីការស្រាវជ្រាវ ឧបករណ៏វេជ្ជសាស្ត្រ មួយទៀត ខាងកាំរស្មីឡាស៊ែរ។ ក៏ប៉ុន្តែស្នាដៃទាំងពីរនេះ មិនបាននាំមកនូវភាពមានបានឡើយ។ក្រោយការសិក្សាបានចប់សព្វគ្រប់ខ្ញុំមើលឃើញថាបើចង់តោងយកឯកទេសវះកាត់ភ្នែកគឺត្រូវចំណាយពេលវេលាច្រើនណាស់ ក្នុងពេលដែលធ្វើការឯកជនរកលុយបានច្រើនជាង។ ខ្ញុំសំរេចចិត្តបោះ បង់ចោលផ្នែកវះកាត់ភ្នែកពាក់កណ្តាលទី ហើយងាកទៅ បើកមជ្ឈមណ្ឌលវះកាត់កែសម្ផស្សនៅតាមខេត្តវិញ។

គេរាល់គ្នា អាចមិនសប្បាយចិត្តនៅពេលបង់ប្រាក់ ២០ដុល្លារអោយទៅវេជ្ជបណ្ឌិតជម្ងឺទូទៅ ប៉ុន្តែបែរជាមិនស្ទាក់ស្ទើរក្នុងការចំណាយប្រាក់មួយម៉ឺនដុល្លារដើម្បីបូមខ្លាញ់ ពោះ ចំណាយមួយម៉ឺនប្រាំពាន់ដុល្លារដើម្បីវះកាត់សុដន់... អាស្រ័យហេតុនេះខ្ញុំសំរេចចិត្តប្រែក្លាយពីអ្នកព្យាបាលជម្ងឺ ទៅជាអ្នកកែសម្ផស្សវិញ។ ការងាររកស៊ីដំណើរការយ៉ាងល្អប្រសើរ។ មានអ្នកជម្ងឺមកទទួលការព្យាបាលយ៉ាងច្រើន ។ ខ្ញុំបានជួលវេជ្ជបណ្ឌិតតាំងពីម្នាក់រហូតដល់៤នាក់ ។ ឝ្រាន់តែក្នុងរយៈពេលមួយឆ្នាំដំបូង ពួកខ្ញុំបានក្លាយទៅជាសេដ្ឋី។ប៉ុន្តែខ្ញុំនៅតែមិនស្កប់ស្កល់ទៀត ព្រោះវាបានក្លាយទៅជាការ ងប់ងុលមួយទៅហើយ។ ខ្ញុំចាប់ផ្តើមមានគំនិតវាតទីនិយមទៅកាន់ទីផ្សារឥណ្ឌូណេស៊ី ដើម្បីធ្វើការវះកាត់អោយពួកអ្នកមាននៅទីនោះ។ ពួកគេចំណាយលុយខ្ជះខ្ជាយ ឥតស្តាយឡើយ។ ការរកលុយនៅទីនោះងាយស្រួលណាស់ ....

តើខ្ញុំត្រូវធ្វើអ្វីចំពោះលុយដ៏ហូរហៀរបែបនេះ? ចុងសបា្តហ៏ត្រូវកំសាន្តសប្បាយយ៉ាងម៉េច? ជាធម្មតាខ្ញុំតែងទៅជួបជុំគ្នានៅក្លឹបប្រណាំងឡាន។ ជារឿយៗ ខ្ញុំតែងទៅចូលរួមការប្រណាំងឡាននៅ Sepang ម៉ាឡេស៊ី ។ ខ្ញុំទិញឡាន Ferrari 430 មួយឝ្រឿង ។ ក្រោយពេលមានឡានខ្ញុំទិញផ្ទះ ទិញតំបន់លំហែកាយ។ខ្ញុំគិតថាខ្ញុំត្រូវផ្សារភ្ជាប់ជាមួយលំដាប់អ្នកមានស្តុកស្តម្ភជនល្បីៗ ដោយចាប់ផ្តើមទាក់ទងជាមួយតារាល្បីៗ អ្នកមានកេរ្តិ៏ឈ្មោះ នឹងអ្នកមានលំដាប់ខ្ពស់ ដូចជាបវរកញ្ញាពិភពលោកឬក៏ជាអ្នកបង្កើតប្រព័ន្ធអ៊ីនធើណែត ហូបអាហារនៅតាមហាងទំនើបៗរាប់ទាំងហាងដ៏ល្បីល្បាញរបស់ចុងភៅ Michelin ទៀតផង។

ខ្ញុំទទួលបាននូវអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត។ ឈានដល់ចំណុចកំពូលនៃបុព្វហេតុ ។ នេះគឺជាជីវិតខ្ញុំរយៈពេលមួយឆ្នាំមុន ។ ប្រមាណខែមិនា ឆ្នាំមុន ស្រាប់តែខ្ញុំឈឺខ្នង។ខ្ញុំគិតថាប្រហែលខ្ញុំធ្វើចលនា

ខ្លាំងៗពេក។ ខ្ញុំបានទៅមន្ទីរពេទ្យពហុព្យាបាលសឹង្ហបូរី ហើយបានពឹងមិត្តភក្តិរៀនជាមួយគ្នា​ជួយ​ថតមើលថាតើខ្ញុំមានភ្លាត់ឆ្អឹងខ្នងឬទេ ? បន្ទាប់មកខ្ញុំក៏បានធ្វើ PETscans ថែមទៀត ហើយក៏បាន រកឃើញថាខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលទី៤នៃជម្ងឺមហារីកសួត។ ខ្ញុំក៏ត្រូវបានឝេប្រាប់ថាខ្ញុំអាចនៅសេសសល់ពេលយ៉ាងច្រើន៣-៤ខែទៀតប៉ុណ្ណោះ ទោះជាត្រូវព្យាបាលដោយគីមីក៏ដោយ។ ខ្ញុំមានអារម្មណ៏ធុញថប់ នឹងអស់សង្ឃឹម ។ ប្រការស្មុគស្មាញពោរពេញ ដោយទំនាស់នោះគឺអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន: ភាពជោគជ័យ ពានរង្វាន់ រថយន្ត ផ្ទះសម្បែង ... អ្វីៗទាំងអស់ដែលខ្ញុំឝិតថានាំមកនូវសុភមង្ឝល ប៉ុន្តែនៅពេលខ្ញុំបាក់ទឹកចិត្ត អស់សង្ឃឹមវាមិនបាននាំមកនូវភាពរីករាយអោយខ្ញុំឡើយ។ ខ្ញុំមិនអាចអោបឡាន Ferrari គេងលក់បានឡើយ ។ របស់ទាំងអស់នេះ មិនអាចនាំមកអោយខ្ញុំនូវប្រការលួងលោមណាមួយ សំរាប់ជីវិតចុងក្រោយរបស់ខ្ញុំឡើយ។

ប្រការដែលនាំមកនូវភាពរីករាយ សំរាប់ខ្ញុំក្នុងរយៈពេលពេល១០ខែចុងក្រោយនេះ គឺទំនាក់ទំនងស្និទ្ធស្នាលជាមួយសាច់ញាតិ មិត្តភក្តិ អ្នកដែលថែរក្សាខ្ញុំដោយចិត្តស្មោះ ដែលយំ និងសើចជាមួយខ្ញុំគ្រប់ពេល ។ ពួកគេអាចមើលឃើញការឈឺចាប់ នឹងការអត់ធ្មត់ ដែលខ្ញុំបានឆ្លងកាត់ ។ឥឡូវនេះខ្ញុំនឹងនិយាយជាមួយប្អូនៗ រឿងផ្សេងមួយទៀត ។ នៅពេលខ្ញុំមានអាយុប្រហែលប្អូន ខ្ញុំស្នាក់នៅតំបន់ King Edward VII ។ ខ្ញុំមានមិត្តភក្តិម្នាក់រាងចម្លែកបន្តិចឈ្មោះថា Jennifer។ នៅពេលពួកយើងដើរតាមផ្លូវ ប្រសិនបើឃើញមានសត្វខ្យងមួយនៅក្បែរនោះ នាងតែងអោនទៅចាប់វាឡើង ហើយយកទៅដាក់ថ្នមៗនៅលើវាលស្មៅ។ ខ្ញុំឆ្ងល់ណាស់ ហេតុអីត្រូវធ្វើដូច្នេះ? ហេតុអីចាំបាច់ត្រូវប្រឡាក់ដៃដោយសារសត្វខ្យងតូចមួយធ្វើអី? ការពិតនាងមានអារម្មណ៏ថា សត្វខ្យងនេះអាចត្រូវគេជាន់ស្លាប់ ប្រសិនបើវានៅទីនោះ ។ ចំពោះខ្ញុំវិញបើមិនដើរចៀសទេ គឺជាន់អោយងាប់តែម្តង ព្រោះវាជាច្បាប់ធម្មជាតិប៉ុណ្ណោះ ។ មើលទៅដូចជាបញ្ច្រាសទិសគ្នាណាស់ មែនទេ ?

ខ្ញុំត្រូវបានគេហ្វឹកហ្វឺនអោយក្លាយទៅជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវមានចិត្តសប្បុរស ចេះអាណិតអាសូរ។ ប៉ុន្តែខ្ញុំបែរជាគ្មាន ។ ជាវេជ្ជបណ្ឌិតដែលប្រចាំការនៅមន្ទីរពេទ្យព្យាបាលជម្ងឺមហារីក NUH (National University Hospital)ខ្ញុំបានឃើញមនុស្សស្លាប់រាប់មិនអស់។ ខ្ញុំបានឃើញពួកគេទទួលនូវការឈឺចុកចាប់ ហើយរាងកាយត្រូវរងការបំផ្លិចបំផ្លាញដោយសារការឈឺចាប់គ្មានស្រាកស្រាន្ត។ ខ្ញុំបានឃើញផ្ទាល់ភ្នែកនៅ ពេលដែលអ្នកជម្ងឺចុចកណ្តឹងសុំចាក់morphineទៅក្នុងឈាម រៀងរាល់នាទីដោយសារមិនអាចទ្រាំទ្រនឹងការឈឺចាប់យាយីជាប្រចាំ។ អ្នកជម្ងឺជាច្រើនត្រូវប្រើអុកស៊ីហ្សែននាដង្ហើមចុងក្រោយ។ ប៉ុន្តែនោះគឺជាការងារ ។ រាល់ពេលចប់ការងារម្តងៗ ខ្ញុំចង់តែរត់ត្រឡប់មកផ្ទះភ្លាម ព្រោះគិតថាការងារថ្ងៃនេះចប់ហើយ។ ខ្ញុំពិតជាមិនបានដឹងថា ពួកគេឈឺចាប់យ៉ាងណា រហូតដល់ពេលខ្ញុំក្លាយជាអ្នកជម្ងឺ ។

ប្រសិនបើអាចវិល ត្រឡប់ថយក្រោយវិញបាន ក្នុងតួនាទីជាវេជ្ជបណ្ឌិតម្នាក់ ខ្ញុំនឹងធ្វើផ្សេងពីមុន។ ដោយសារខ្ញុំបានឆ្លងកាត់ការឈឺចាប់ដែលអ្នកជម្ងឺត្រូវជួបប្រទះហេតុនេះហើយខ្ញុំយល់ច្បាស់ណាស់ថា ពួកគេត្រូវទ្រាំទ្រការឈឺចាប់ដោយសារជម្ងឺនេះវេទនាយ៉ាងណា។ នៅពេលពួកប្អូនៗ ចូលរៀនឆ្នាំទីមួយ ចាប់ផ្តើមជំហានដំបូងដើម្បីក្លាយទៅជាវេជ្ជបណ្ឌិតទន្តសាស្ត្រអនុញ្ញាតិអោយខ្ញុំសាកល្បងសំណេះ សំណាលជាមួយចំណុច ២យ៉ាង។ ជាការពិតណាស់ថាប្អូនទាំងអស់ដែលនៅទីនេះនឹងចេញទៅធ្វើការ ឯកជន ។ ប្អូនៗនឹងក្លាយទៅជាអ្នកមាន។ ខ្ញុំអះអាងជាមួយប្អូនៗថា គ្រាន់តែដាក់ធ្មេញ ប្អូនៗក៏អាចរកបានលុយរាប់ពាន់ដុល្លារដែរ ដែលជាចំនួនទឹកប្រាក់ស្មានមិនដល់ ។ ជាការពិតក៏មិនមានអ្វីខុសឆ្ឝងដែរ។ប្រការរំខានតែមួយគត់ គឺយើងទាំងអស់គ្នា ក៏ដូចជារូបខ្ញុំផ្ទាល់ មិនអាចទប់ចិត្តខ្លួនឯងបាន ។

ហេតុអីបានជាខ្ញុំនិយាយដូច្នេះ។ ពីព្រោះកាន់តែប្រមែប្រមូល កាន់តែមានច្រើន ខ្ញុំកាន់តែចង់បានច្រើនថែមទៀត។ កាន់តែលោភលន់ ខ្ញុំកាន់តែងប់ងុល ។ ខ្ញុំងប់ងុលរហូតដល់ថ្នាក់គ្មានអ្វីមានន័យ ចំពោះរូបខ្ញុំទៀតឡើយ។ អ្នកជម្ងឺគ្រាន់តែជាប្រភពចំណូលមួយហើយខ្ញុំកេងប្រវញ្ច័ពីពួកគេ តាំងពីមួយកាក់មួយសេនឡើងទៅ។ ជាញឹកញាប់យើងតែងភ្លេចថា យើងត្រូវបំរើអ្នកណា។ ពួកយើងគ្មានបំរើអ្នកណាក្រៅពីខ្លួនឯងប៉ុណ្ណោះ។ ប្រការនេះបានកើតឡើងចំពោះខ្ញុំ។ នៅពេលពិនិត្យជម្ងឺមានពេលខ្លះយើងណែនាំអ្នកជម្ងឺ អោយព្យាបាលជម្ងឺដែលពួកគេមានមិនច្បាស់លាស់មិនប្រាកដជាមាន ហើយមានពេលខ្លះមិនចាំបាច់ទៀតផង ។ នៅពេលនេះទើបខ្ញុំដឹងថា អ្នកណាជាមិត្តខ្ញុំពិតប្រាកដ ព្រួយបារម្ភចំពោះខ្ញុំដោយចិត្តស្មោះ ហើយអ្នកណាដែលចង់កេងប្រាក់ពីខ្ញុំ ដោយវិធីចង់លក់ “ក្តីសង្ឃឹម” អោយខ្ញុំ ។ ខ្ញុំបាត់បង់សតិសម្បជញ្ញៈដោយហេតុថាខ្ញុំចង់បានតែប្រាក់។ អាក្រក់ជាងនេះទៅទៀតខ្ញុំអាចរៀបរាប់អោយប្អូនៗស្តាប់ផងដែរថាប៉ុន្មានឆ្នាំកន្លងមកខ្ញុំបាននិយាយអាក្រក់ពី

មិត្តភក្តិ រួមអាជីពជាន់ឈ្លីឝេដើម្បីខ្លួនឯងបានលូតខ្ពស់ជាង។ ហេតុការណ៏នេះបានកើតឡើងនៅក្នុងវិសយ័សុខាភិបាលនិងនៅឝ្រប់ទីកន្លែង។ ខ្ញុំចង់រំលឹកប្អូនៗកុំអោយបាត់បង់សម្បជញ្ញៈ ខ្លួនឯង។ ខ្ញុំបានសងតម្លៃយ៉ាងខ្ពស់ចំពោះមេរៀនមួយនេះ។ ហើយខ្ញុំសង្ឃឹមថា ប្អូនៗនឹងមិនធ្វើបែបនេះជា​
ដាច់ខាត ។

ទីពីរ គឺពួកយើងភាគច្រើន នៅពេលចាប់ផ្តើមកិច្ចការនេះសុទ្ធតែមិនទាន់មាន “អារម្មណ៏” ចំពោះអ្នកជម្ងឺ។ ទោះជាក្នុងមន្ទីរពេទ្យឬ ឝ្លីនិកក៏ដោយក៏សុទ្ធតែមានអ្នកជម្ងឺជាច្រើនដែលត្រូវមក​​

ព្យាបាល។ ខ្ញុំតែងតែចង់អោយអ្នកជម្ងឺចាកចេញពីបន្ទប់ធ្វើការរបស់ខ្ញុំកាន់តែឆាប់កាន់តែល្អ។ នោះគឺជាការពិត ហើយបានក្លាយទៅជាការងារធម្មតាប្រចាំថ្ងៃ ។តើខ្ញុំពិតជាបានដឹងថាអ្នកជម្ងឺ គិតពីខ្ញុំយ៉ាងម៉េច មែនទេ ? -ការពិតគឺ គ្មានទេ។ នោះគឺ ការភយ័ខ្លាចនិង ការព្រួយបារម្ភរបស់អ្នកជម្ងឺ នឹងប្រការផ្សេងៗ ទៀតដែលពួកឝេបានឆ្លងកាត់កន្លងមក។ ការពិត ខ្ញុំនៅតែមិនបានដឹងរហូតដល់ពេលខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ហើយនេះគឺជាកំហុសខុសឆ្ឝងមួយដ៏ធំបំផុតរបស់ប្រពន្ធ័ សុខាភិបាល ដែលរីកចំរើនជឿនលឿន។ យើងត្រូវបានរៀនសូត្រលត់ដំដើម្បីក្លាយទៅជាអ្នកជំនាញខាងវេជ្ជសាស្ត្រ ក៏ដូចជាទន្តសាស្ត្រ ប៉ុន្តែយើងបែរជាមិនយល់ទាល់តែសោះ ថាអ្នកជម្ងឺគិតពីយើងយ៉ាងដូចម្តេច?ខ្ញុំមិនចង់អោយប្អូនៗភ័យតក់ស្លុតទេ ព្រោះធ្វើដូច្នេះវាមិនមែនជាអ្នកអាជីព។ គ្រាន់តែចង់សួរថាតើយើងពិតជាបានខិតខំស្វែងយល់ពីការឈឺចាប់របស់ពួកគេហើយឬនៅ? ភាគច្រើនគឺគ្មាន។ ខ្ញុំហ៊ានអះអាងថាដូច្នេះ។ អាស្រ័យហេតុនេះ ខ្ញុំសូមផ្តាំផ្ញើប្អូនៗថា ជានិច្ចកាលត្រូវដាក់ខ្លួនក្នុងស្ថានភាពអ្នកជម្ងឺ ។ ពីព្រោះការឈឺចាប់ ការភ័យខ្លាច គឺជាការពិតរបស់អ្នកជម្ងឺ ប៉ុន្តែវាអាចមិនមែនជាការពិតសំរាប់ប្អូន។

ពេលនេះ ខ្ញុំកំពុងព្យាបាលដោយគីមីលើកទី៥។ ខ្ញុំអាចប្រាប់ប្អូនៗថា វាគួរអោយភ័យតក់ស្លុតណាស់។ព្យាបាលដោយគីមី គឺជាវិធីដែលប្អូនៗមិនចង់ធ្វើ សូម្បីតែចំពោះសត្រូវរបស់ខ្លួនក៏ដោយ ព្រោះវាត្រូវឆ្លងកាត់ការឈឺចាប់-ការធ្វើទុក្ខពិបាកថ្លែងក្អួតចង្អោរ...មានអារម្មណ៏ថារន្ធត់ណាស់។ ពេលនេះជាមួយថាមពលដែលនៅសេសសល់តិចតួច ខ្ញុំបានព្យាយាមនៅក្បែរអ្នកជម្ងឺដទៃទៀត ពីព្រោះខ្ញុំបានយល់ច្បាស់ថាពួកគេត្រូវទ្រាំទ្រការឈឺចាប់
ដល់កំរិតណា។ ប៉ុន្តែវាយឺតពេលណាស់ទៅហើយ។ ពួកប្អូនៗនៅមានអនាគតដ៏ភ្លឺស្វាងនៅខាងមុខពោរពេញដោយថាមពលនិងទេពកោសល្យ។ ខ្ញុំសូមផ្តាំថាក្រៅពីអ្នកជម្ងឺរបស់ខ្លួនត្រូវយល់ថាខាងក្រៅនៅ មានមនុស្សជាច្រើនទៀត ដែលកំពុងឈឺចាប់ ជួបប្រទះការលំបាក កុំគិតថាមានអ្នកក្រប៉ុណ្ណោះដែលលំបាក។ ប្រការនេះមិនត្រឹមត្រូវទេ។ អ្នកក្រលំបាក ជាអ្នកដែលគ្មានអ្វីជាទម្លាប់ទៅហើយ ម្ល៉ោះហើយពួកគេងាយទទួលយកជាង។ ហេតុនេះពួកគេមានសុភមង្ឝលជាងពួកប្អូនៗ និងខ្ញុំ។ ប៉ុន្តែនៅមានមនុស្សជាច្រើនទៀតដែលកំពុងឈឺចាប់ ខាងស្មារតី រាងកាយ មនោសញ្ចេតនា សម្ភារៈ .....តើយើងគួរជ្រើសរើសការធ្វើព្រងើយកន្តើយ ឬ ធ្វើមិនដឹងពីវត្តមានរបស់ពួកគេ ?

ហេតុនេះសូមកុំភ្លេចអោយសោះ នៅពេលពួកប្អូនៗ មានកេរ្តិ៏ឈ្មោះសូមហុចដៃទៅអោយដល់ អ្នកដែលត្រូវការយើងជួយ។ ទោះជាការងារអ្វីដែលពួកប្អូនធ្វើក៏ដោយ ក៏អាចនាំមកការប្រែប្រួលដ៏ធំសំរាប់ពួកគេដែរ។ ពេលនេះខ្ញុំស្ថិតនៅក្នុងស្ថានភាពជាអ្នកចាំទទួលយកការជួយ ខ្ញុំអាចយល់ច្បាស់ ហើយវាមានការខុសឝ្នាខ្លាំងណាស់ នៅពេលមាន អ្នកយកចិត្តទុកដាក់ និងលួងលោមខ្លួន។ ដោយសារមូលហេតុនេះហើយ ទើបខ្ញុំអាចនិយាយជាមួយប្អូនៗបានដល់ថ្ងៃនេះ។

មនុស្សរាល់គ្នាតែងដឹងថានឹងមានថ្ងៃត្រូវស្លាប់-យើងក៏ដឹងដូចគ្នាដែរ។ ប៉ុន្តែការពិត គ្មានអ្នកជឿ ព្រោះបើជឿ យើងប្រាកដជារស់នៅដោយរបៀបផ្សេង។ នៅពេលដែលខ្ញុំត្រូវប្រឈមមុខនឹងការស្លាប់ខ្ញុំបានបោះបង់ចោលគ្រប់យ៉ាង ប្រមូលផ្តុំតែលើអ្វីដែលចាំបាច់បំផុតប៉ុណ្ណោះ។ ពិតជាចម្លែកណាស់ នៅពេលជិតស្លាប់ ទើបដឹងច្បាស់ថាគួររស់នៅរបៀបណា? ខ្ញុំដឹងថាប្រការនេះស្តាប់ទៅដូចជាស្រមើស្រមៃ ក៏ប៉ុន្តែវាជាការពិតដែលខ្ញុំកំពុងឆ្លងកាត់។ កុំទុកអោយសង្ឝមប្រាប់យើងថា ត្រូវរស់របៀបម៉េច។ កុំទុកអោយកាលៈទេសៈចាប់បង្ខំអោយយើងត្រូវធ្វើអ្វីខ្លះ។ ប្រការនេះបានកើតឡើងចំពោះខ្ញុំ។ ខ្ញុំស្មានថាវាជាសុភមង្ឝល។ ខ្ញុំសង្ឃឹមថាពួកប្អូនៗនឹងពិចារណាឡើងវិញ ហើយសំរេចចិត្តជីវិតដោយខ្លួនឯង។ មិនមែនដោយសារអ្នកផ្សេងណែនាំ តែគឺខ្លួនឯងជាអ្នកសម្រេច។

រស់ដើម្បីខ្លួនឯង ឬ ក៏នាំភាពល្អស្អាតផ្តល់អោយជីវិតអ្នកដទៃ។ សុភមង្ឝលពិតជាមិនអាចមានទេ នៅពេលដែលយើងរស់សំរាប់តែខ្លួនឯងនោះ។ ការពិតមិនដូចខ្ញុំស្មានឡើយ។ «
ខ្ញុំសូមសង្ខេបមកវិញ ក្នុងជីវិត យើងត្រូវចេះរៀបចំលំដាប់លំដោយ មុនក្រោយ កាន់តែឆាប់កាន់តែល្អ។ កុំអោយដូចខ្ញុំ
ខ្ញុំគ្មាន ឱកាសណាផ្សេងទៀតទេ ហើយត្រូវសងតម្លៃយ៉ាងខ្ពស់ចំពោះមេរៀន ........ » ៕

ប្រែសំរួលពីឯកសារបរទេស

0 comments:

Post a Comment